http://tor.iykpqm7jiradoeezzkhj7c4b33g4hbgfwelht2evxxeicbpjy44c7ead.onion/km/about
អង្គការមិនរកប្រាក់ចំណេញ 501(c)(3) ត្រូវបានបង្កើតឡើងដើម្បីរក្សាការអភិវឌ្ឍរបស់ Tor ។ ក្នុងឆ្នាំ 2007 អង្គការបានចាប់ផ្តើមបង្កើត Bridges ទៅកាន់បណ្តាញ Tor ដើម្បីដោះស្រាយការរឹតត្បិត ដូចជាតម្រូវការក្នុងការដោះស្រាយជញ្ជាំងភ្លើងរបស់រដ្ឋាភិបាល ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅកាន់វេបសាយបើកចំហ។ Tor បានចាប់ផ្តើមទទួលបានប្រជាប្រិយភាពក្នុងចំណោមសកម្មជន និងអ្នកប្រើប្រាស់បច្ចេកវិទ្យាដែលចាប់អារម្មណ៍លើភាពឯកជន ប៉ុន្តែវានៅតែពិបាកសម្រាប់អ្នកដែលមិនសូវចេះបច្ចេកទេសក្នុងការប្រើប្រាស់...